ថ្ងៃចន្ទ ៨ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៣
លោក រឿង ផៃរិទ្ធិ
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានចូលរួម
បេីកវគ្គបណ្តុះបណ្តាលស្តី"ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់"
ក្រោមអធីបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាង
សមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តិទៅក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាពជំនាញ
និងលើកកម្ពស់ចំណេះដឹងសម្រាប់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់
ដែលទើបត្រូវបានជ្រើសរើសថ្មី លើការងារពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:
រយ:ពេល៥ថ្ងៃពេញ នៅសណ្ឋា គារមណ្ឌលគិរី ខេត្តមណ្ឌលគិរី។